ទស្សនកិច្ចរបស់ប្អូនៗថ្នាក់ទី៦មកកាន់សាខាវិទ្យាល័យនិងទីតាំងថ្មីនៃសាលារៀនអន្តរជាតិផារ៉ាហ្គន! កម្មវិធីនេះត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំសម្រាប់ប្អូនៗថ្នាក់ទី៦មកស្វែងយល់អំពីជីវិតសិក្សានិងការអប់រំនៅថ្នាក់មធ្យមសិក្សា ដើម្បីចាប់យកឱកាសសម្រាប់អនាគត។ សេចក្ដីត្រេកអរនិងរំភើបរីករាយរបស់ប្អូនៗបានធ្វើឱ្យកម្មវិធីទស្សនកិច្ចនេះក្លាយជាបទពិសោធមួយដ៏អស្ចារ្យមិនអាចបំភ្លេចបាន។ Grade 6 Students Explore Secondary & New Campus! Our Grade 6 students from Paragon ISC Primary visited the Secondary and New See More
អបអរសាទរប្អូន Chheavmey Ngov! 🎉 សាលារៀនអន្តរជាតិផារ៉ាហ្គនពិតជាមានមោទនភាពក្រៃលែង និងសូមចូលរួមត្រេកអរប្អូន Chheavmey Ngov ដែលទទួលបានអាហារូបករណ៍ Special Recognition Scholarship ស្មើនឹងទឹកប្រាក់ចំនួន $64,000 ពីសាកលវិទ្យាល័យ Massachusetts College of Pharmacy and Health Sciences ក្នុងទីក្រុងបូស្តុន សហរដ្ឋអាម៉េរិក! 🏅 See More
កម្មវិធីជំនួបជាមួយមាតាបិតាសិស្សនៃសមាគមគ្រូបង្រៀននិងមាតាបិតាសិស្ស និងទស្សនកិច្ចទៅកាន់ទីតាំងថ្មីនៃសាលារៀនអន្តរជាតិផារ៉ាហ្គន សាលារៀនអន្តរជាតិផារ៉ាហ្គនបានរៀបចំកម្មវិធីជំនួបជាមួយមាតាបិតាសិស្សតាមកម្រិតសិក្សារបស់កូនៗ ចាប់ពីថ្នាក់ទី១ដល់ទី៦ ដើម្បីចែករំលែកព័ត៌មាននានាទាក់ទិននឹងបច្ចុប្បន្នភាពសាលារៀន សកម្មភាពសមាគម និងទីតាំងថ្មីនៃសាលារៀនអន្តរជាតិផារ៉ាហ្គន។ នេះជាឱកាសជួបជាមួយតំណាងនិងគណៈគ្រប់គ្រងសមាគម ដើម្បីបង្កើនភាពស្និទ្ធស្នាល និងពិភាក្សាគ្នាអំពីបញ្ហាសំខាន់ៗ។ អ្វីដែលកាន់តែពិសេសទៀតនោះ គឺសាលាបានរៀបចំការធ្វើទស្សនកិច្ចទៅកាន់ទីតាំងថ្មី ដើម្បីផ្ដល់ឱកាសឱ្យពួកគាត់ស្វែងយល់អំពីបរិយាកាសនៃការសិក្សារៀនសូត្ររបស់កូនៗក្នុងឆ្នាំសិក្សាថ្មីខាងមុខនេះ សំដៅពង្រឹងការសហការគ្នារវាងមាតាបិតា/អាណាព្យាបាលសិស្សនិងសាលារៀន ក៏ដូចជាជំរុញការចូលរួមរបស់ពួកគាត់ដើម្បីការអប់រំផងដែរ។ PTA Grade-Level Meeting & New Campus Tour Paragon ISC hosted See More
🎉 អបអរទិវានៃភាពរីករាយអន្តរជាតិ! នៅថ្ងៃទី១៩ ដល់២០ ខែមីនា ឆ្នាំ២០២៥ ប្អូនៗថ្នាក់មត្តេយ្យសិក្សាបានជួបជុំគ្នាអបអរទិវានៃភាពរីករាយអន្តរជាតិ ក្រោមបរិយាកាសដ៏កក់ក្ដៅនិងសែនមនោរម្យ! 🥳💖 ពួកគាត់បានចែករំលែកភាពរីករាយនិងវិជ្ជមាន តាមរយៈសកម្មភាពបណ្ដុះភាពច្នៃប្រឌិត ដើម្បីរឹតចំណងមិត្តភាពផង បង្កើនភាពរីករាយជាមួយគ្នាផង។ ស្នាមញញឹមនិងសំណើចក្អាកក្អាយរបស់ប្អូនៗបានធ្វើឱ្យកម្មវិធីនេះកាន់តែពិសេសថែមមួយកម្រិតទៀត។🌟 នេះជាសារដាស់តឿនដល់យើងទាំងអស់គ្នាថា ភាពរីករាយកើតចេញពីការចែករំលែក។ សូមអរគុណលោកគ្រូ អ្នកគ្រូ បុគ្គលិក និងប្អូនៗដែលចូលរួមជំរុញការធ្វើអំពើល្អនិងចែករំលែកភាពរីករាយជារៀងរាល់ថ្ងៃ! 💛🌼 🎉 Paragon ISC Celebrates See More
📰 បទយកការណ៍ស្ដីពីកម្មវិធីសប្តាហ៍សប្បុរសធម៌! 🎤🎥 ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ ប្អូនៗជាសមាជិកក្លឹបសារព័ត៌មានផារ៉ាហ្គនបានបង្ហាញសមត្ថភាពវិជ្ជាជីវៈក្នុងការផ្សាយនិងរាយការណ៍ព័ត៌មានទាក់ទងនឹងកម្មវិធីសប្តាហ៍សប្បុរសធម៌របស់យើងពីដើមដល់ចប់! 📸 តាមរយៈការប្ដេជ្ញាចិត្តនិងវិជ្ជាជីវៈសារព័ត៌មាន ពួកគាត់បានចងក្រងទិដ្ឋភាពសំខាន់ៗនៃកម្មវិធីនេះ រួមទាំងបទសម្ភាសជាមួយអ្នកចូលរួម ដើម្បីបង្កើតបានជាបទយកការណ៍មួយដ៏គួរឱ្យទាក់ទាញ ពោលគឺបានរំលេចឱ្យឃើញពីបរិយាកាសរំភើបរីករាយនៃកម្មវិធីដ៏មានសារៈសំខាន់នេះ ជាពិសេសបង្ហាញពីអំពើល្អដែលកើតជាប្រយោជន៍ដល់សង្គមផងដែរ។ 👏 សូមអរគុណប្អូនៗចំពោះការខិតខំប្រឹងប្រែងនិងចែករំលែកព័ត៌មានប្រកបដោយអត្ថន័យខ្ពស់! 📰 Paragon Press Journalism Club Covers Charity Week! See More
🍿🎬 កម្មវិធីជួបជុំគ្នារីករាយជាមួយខ្សែភាពយន្ត! 🎥 លោកគ្រូ អ្នកគ្រូ មាតាបិតា/អាណាព្យាបាល និងប្អូនៗសិស្សានុសិស្សពីសាខាមត្តេយ្យសិក្សារបស់យើងបានមើលខ្សែភាពយន្តជុំគ្នា ក្រោមបរិយាកាសរំភើបរីករាយនិងសប្បាយក្អាកក្អាយ។ 🎞️ ពេលវេលាដ៏រីករាយនេះបានបង្កើនភាពស្និទ្ធស្នាលនិងកក់ក្ដៅក្នុងសហគមន៍យើងយ៉ាងពិតប្រាកដ។ សូមអរគុណចំពោះការចូលរួមយ៉ាងច្រើនកុះករដែលបានញ៉ាំងឱ្យកម្មវិធីនេះកាន់តែពិសេសថែមមួយកម្រិតទៀត! សូមទន្ទឹងរង់ចាំឱកាសរីករាយជាមួយគ្នាជាច្រើនទៀត ដែលសាលានឹងនាំមកជូនជាបន្តបន្ទាប់! 🍿🎬 Paragon ISC Cinema Day – A Magical Movie Experience! 🎥 Our See More
កម្មវិធីប្រកួតវាយអត្ថបទ! 💻⌨️ កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ ដេប៉ាតឺម៉ង់ ICT នៃសាលារៀនអន្តរជាតិផារ៉ាហ្គនបានរៀបចំការប្រកួតវាយអត្ថបទ ដើម្បីធ្វើតេស្តសមត្ថភាពប្រើប្រាស់កុំព្យូទ័របានលឿននិងត្រឹមត្រូវ! នេះជាការប្រកួតបែបសប្បាយៗតែមានការប្រកួតប្រជែង ដែលតម្រូវឱ្យប្អូនៗប្រកួតគ្នាក្រោមថិរវេលាមានកំណត់។ ការប្រកួតនេះសបញ្ជាក់ឱ្យឃើញពីសារៈសំខាន់នៃអក្ខរកម្មឌីជីថល ក៏ដូចជាលើកទឹកចិត្តឱ្យប្អូនៗពង្រឹងសមត្ថភាពវាយអត្ថបទផងដែរ។ សូមអបអរសាទរប្អូនៗដែលបានចូលរួមទាំងអស់គ្នា! 👨💻👩💻 Typing Contest 2025 – Speed, Accuracy, and Fun! 💻⌨️ On See More
អបអរសាទរប្អូន 𝗥𝘂𝗯𝗶𝗻𝗮 𝗛𝗲𝗻𝗴! 🎉 សាលារៀនអន្តរជាតិផារ៉ាហ្គនពិតជាមានមោទនភាពខ្លាំងណាស់ចំពោះប្អូន Rubina Heng ដែលត្រូវបានមហាវិទ្យាល័យសិល្បៈនិងវិទ្យាសាស្រ្ត នៃសាកលវិទ្យាល័យតូរ៉ុនតូ (University of Toronto) ផ្ដល់អាហារូបករណ៍ឱ្យប្អូនចូលរៀននារដូវក្ដៅក្នុងឆ្នាំ២០២៥ខាងមុខនេះ។ Rubina មិនត្រឹមតែត្រូវបានសាកលវិទ្យាល័យលំដាប់ថ្នាក់កំពូលលើពិភពលោកទទួលឱ្យចូលរៀនប៉ុណ្ណោះទេ គេថែមទាំងផ្ដល់អាហារូបករណ៍សិស្សឆ្នើម Toronto International Scholar Award ដែលស្មើនឹងទឹកប្រាក់ចំនួន $100,000 ជូនប្អូនទៀតផង។ គួរបញ្ជាក់ផងដែរថា នេះជាសាកលវិទ្យាល័យមួយដែលជាសមាជិក See More
ការប្រគល់រង្វាន់ "ការប្រកួតគំនូរនិងអក្សរផ្ចង់ខ្មែរលើកទី១" 🏆🖋️ កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ សាលារៀនអន្តជាតិផារ៉ាហ្គនបានរៀបចំកម្មវិធីប្រគល់រង្វាន់ជូនប្អូនៗពីការប្រកួតគំនូរនិងអក្សរផ្ចង់ខ្មែរលើកដំបូងបង្អស់របស់សាលា! ក្នុងឱកាសនេះដែរ សាលាបានប្រគល់អាវយឺតដែលមានព្រីនរូបគំនូរសិល្បៈរបស់ប្អូនៗ ដើម្បីទុកជាការកោតសរសើរចំពោះសមត្ថភាពនិងស្នាដៃដ៏អស្ចារ្យរបស់ពួកគាត់ផងដែរ។ កម្មវិធីនេះត្រូវបានធ្វើឡើងដើម្បីចូលរួមលើកស្ទួយអក្សរផ្ចង់ខ្មែរដ៏ល្អផូរផង់និងជាអត្តសញ្ញាណវប្បធម៌មួយដ៏សំខាន់របស់យើងទាំងអស់គ្នា។ អបអរសាទរម្ចាស់ជ័យលាភីគ្រប់ៗរូប! 1st Khmer Painting & Digital Calligraphy Awarding Ceremony 🏆🖋️ On March 14, 2025, See More
កម្មវិធីសប្ដាហ៍គណិតវិទ្យានៅសាលារៀនអន្តរជាតិផារ៉ាហ្គនពោរពេញទៅដោយសកម្មភាពរំភើបៗ ដូចជាហ្គេមតក្កវិជ្ជា លំហាត់ និងការទន្ទេញ Pi! សិស្សានុសិស្សបានបង្ហាញសមត្ថភាពគណិតវិទ្យាដោយភាពច្នៃប្រឌិតនិងការអនុវត្តជាក់ស្ដែង ក្រោមបរិយាកាសរីករាយនិងជំរុញការចូលរួម។ Paragon ISC Math Week – March 10-14, 2025 Paragon ISC’s Math Week was packed with exciting activities, from See More