News

Paragon International School

14 hours 21 minutes ago

កាលពីពេលថ្មីៗនេះ ប្អូនៗថ្នាក់ទី9A និងថ្នាក់ទី9អន្តរជាតិ បានទៅទស្សនាពិព័រណ៍ “សត្វល្អិត៖​ សិល្បៈនៃភាពលម្អិត” នៅវិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា។ តាមរយៈឱកាសដ៏អស្ចារ្យនេះ ប្អូនៗបានរៀនសូត្របន្ថែមអំពីការប្រើប្រាស់វិទ្យាសាស្រ្ត បច្ចេកទេសថតរូប និងសិល្បៈលាយបញ្ចូលគ្នា ដើម្បីផ្ដិតយករូបភាពដ៏ស្រស់ស្អាតដែលអាចបង្ហាញពីតួនាទីដ៏សំខាន់របស់សត្វល្អិតនៅក្នុងប្រព័ន្ធអេកូឡូស៊ី។ តាងនាមសាលាអន្តរជាតិផារ៉ាហ្គន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ដែលបានទទួលស្វាគមន៍ប្អូនៗយ៉ាងកក់ក្ដៅនិងផ្ដល់ឱកាសឱ្យពួកគាត់ឈ្វេងយល់អំពីពិភពធម្មជាតិតាមរយៈរូបថតបែបវិទ្យាសាស្រ្ត។ Our Grade 9A and Grade 9 International students from Paragon See More

Paragon International School

1 day 14 hours ago

Phoenix Volleyball: We Came to Play! Feel the energy, the teamwork, and the unstoppable spirit on the court. This is what passion looks like in See More

Paragon International School

2 days 8 hours ago

សាលាអន្តរជាតិផារ៉ាហ្គនបានរៀបចំទស្សនកិច្ចសិក្សាទៅកាន់ មន្ទីរពេទ្យ អុីនធ័រឃែរ - Intercare Hospital ក្រោមការដឹកនាំរបស់លោកគ្រូ អ្នកគ្រូជីវវិទ្យា ដើម្បីបង្កើនការយល់ដឹងរបស់សិស្សអំពីប្រព័ន្ធថែទាំសុខភាព និងប្រតិបត្តិការរបស់មន្ទីរពេទ្យ។ ប្អូនៗទទួលបានចំណេះដឹងអំពីការងារមន្ទីរពិសោធន៍ មជ្ឈមណ្ឌលស្កេនរូបភាព និងអង្គភាពសង្គ្រោះបន្ទាន់ ដោយទទួលបានចំណេះដឹងផ្ទាល់អំពីបច្ចេកវិជ្ជាវេជ្ជសាស្ត្រទំនើប និងការអនុវត្តការថែទាំវេជ្ជសាស្រ្ត។ តាងនាមសាលាអន្តរជាតិផារ៉ាហ្គន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះន្ទីរពេទ្យ អុីនធ័រឃែរ ដែលបានផ្ដល់ឱកាសឱ្យប្អូនៗទទួលបានចំណេះដឹងថ្មីៗបន្ថែមពីលើអ្វីដែលបានរៀនពីក្នុងថ្នាក់រៀន។ Paragon ISC organised an insightful trip See More

Paragon International School

2 days 14 hours ago

ទិដ្ឋភាពសំខាន់ៗ ស្ដីពីពិធីប្រគល់រង្វាន់ប្រចាំឆ្នាំសិក្សា២០២៤-២០២៥! ស្នាមញញឹមស្រស់ប៉ប្រិម សុន្ទរកថាបង្កប់ដោយការបំផុសស្មារតី និងការប្រគល់រង្វាន់លើកទឹកចិត្តយ៉ាងសក្តិសម បានញ៉ាំងឱ្យពិធីនេះទាំងមូលប្រព្រឹត្តទៅក្រោមបរិយាកាសរំភើបរីករាយនិងគួរជាទីចងចាំសម្រាប់យើងរាល់គ្នា! អបអរសាទរ! What an unforgettable day! Yesterday, we celebrated excellence, dedication, and hard work at our 2024–2025 Academics Awarding Ceremony See More

Paragon International School

2 days 14 hours ago

Paragon ISC has granted an impressive USD 156,110 in scholarships and merit-based awards to its top-performing students for the 2024–2025 academic year. “These awards are See More

Paragon International School

2 days 16 hours ago

កាលពីម្សិលមិញ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ សាលាអន្តរជាតិផារ៉ាហ្គនបានរៀបចំពិធីប្រគល់រង្វាន់ប្រចាំឆ្នាំ ដើម្បីលើកទឹកចិត្តដល់ការខិតខំប្រឹងប្រែងនិងសមិទ្ធផលដ៏អស្ចារ្យរបស់ប្អូនៗសិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូយើងដែលសម្រេចបាន កាលពីឆ្នាំសិក្សា២០២៤-២០២៥ កន្លងទៅនេះ។ ពិធីនេះបានប្រព្រឹត្តទៅនៅអគារដ៏ថ្មីសន្លាងរបស់សាលាដែលបំពាក់ទៅដោយគ្រឿងបរិក្ខារទំនើបៗទាន់សម័យកាល ដើម្បីអបអរសាទរលទ្ធផលដ៏គួរឱ្យកោតសរសើរពីការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ និងទុតិយភូមិ ការប្រឡងខេមប្រ៊ីជ អាហារូបករណ៍សិស្សពូកែទាំងប្រទេស និងពានរង្វាន់គ្រូឆ្នើមប្រចាំឆ្នាំ។ល ។ សមិទ្ធផលទាំងនេះទៀតសោតបានឆ្លុះបញ្ចាំងឱ្យឃើញពីការខិតខំប្រឹងប្រែង ភាពអំណត់អត់ធន់ និងទឹកចិត្តស្រឡាញ់ការអប់រំ ពោលជាមោនទភាពមួយរបស់គ្រួសារផារ៉ាហ្គនយ៉ាងពិតប្រាកដ។ យើងរួមគ្នា "សិក្សានៅថ្ងៃនេះ ដើម្បីឧត្តមភាពនៅថ្ងៃស្អែក"! Yesterday, See More

Paragon International School

2 days 18 hours ago

លោកបណ្ឌិត អ៊ាង សុផល្លែត ប្រធានកិត្តិយសក្រុមហ៊ុន ផារ៉ាហ្គន អេឌ្យូខេសិន ឯ.ក នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគល់រង្វាន់និងអាហារូបករណ៍ជូនដល់សិស្សឆ្នើមនៃសាលាអន្តរជាតិ ផារ៉ាហ្គន ប្រចាំឆ្នាំសិក្សា២០២៤-២០២៥ សរុបជាទឹកប្រាក់ចំនួន១៥៦១១០$ នៅសាលាអន្តរជាតិ ផារ៉ាហ្គន។

Paragon International School

4 days 6 hours ago

We are ready for tomorrow! The stage is set, the awards are prepared, and excitement fills the air as we prepare to celebrate our students’ See More

Paragon International School

4 days 7 hours ago

ក្នុងឱកាសអបអរខែនៃការធ្វើអំពើល្អដាក់គ្នា ប្អូនៗសិស្សានុសិស្សយើងបានសរសេរសំបុត្របង្ហាញពីទឹកចិត្តដឹងគុណដល់លោកគ្រូ អ្នកគ្រូ​ ឪពុកម្ដាយ និងមិត្តភក្តិ។ កាន់តែពិសេសជាងនេះទៅទៀត ពួកគាត់ថែមទាំងបានចែករំលែករូបបិតស្អាតៗជាមួយគ្នាផងដែរ ពោលសបញ្ជាក់ឱ្យឃើញពីការធ្វើល្អដាក់គ្នាប្រកបដោយភាពរីករាយ និងមិនចង់បានការតបស្នងអ្វីមកវិញឡើយ។ In celebration of the Month of Kindness, our students took a moment to express their heartfelt See More

Paragon International School

4 days 8 hours ago

ក្នុងឱកាសអបអរខែនៃការធ្វើអំពើល្អដាក់គ្នា ប្អូនៗសិស្សានុសិស្សយើងបានសរសេរសំបុត្របង្ហាញពីទឹកចិត្តដឹងគុណដល់លោកគ្រូ អ្នកគ្រូ​ ឪពុកម្ដាយ និងមិត្តភក្តិ។ កាន់តែពិសេសជាងនេះទៅទៀត ពួកគាត់ថែមទាំងបានចែករំលែករូបបិតស្អាតៗជាមួយគ្នាផងដែរ ពោលសបញ្ជាក់ឱ្យឃើញពីការធ្វើល្អដាក់គ្នាប្រកបដោយភាពរីករាយ និងមិនចង់បានការតបស្នងអ្វីមកវិញឡើយ។ In celebration of the Month of Kindness, our students took a moment to express their heartfelt See More