Zoom Interview with CIS representative

20-05-20 Thyra Piv 0 comment

យើងខ្ញុំមានក្ដីរំភើប និងសូមចែករំលែកវីដេអូជជែកពិភាក្សារបស់តំណាងសាលារៀនអន្តរជាតិផារ៉ាហ្គន និងលោក Stuart McLay នាយកផ្នែកសេវាវាយតម្លៃគុណភាពអប់រំអន្តរជាតិ (នៃក្រុមប្រឹក្សាសាលារៀនអន្តរជាតិ ហៅកាត់ថា CIS)។

ការពិភាក្សានេះផ្ដោតសំខាន់ទៅលើលក្ខណៈពិសេសៗរបស់សាលាដែល CIS ទទួលស្គាល់ ឥទ្ធិពលរបស់ CIS មកលើការសិក្សា អត្ថប្រយោជន៍ច្បាស់លាស់ដែលសិស្សទទួលបានពីសាលាដែល CIS ទទួលស្គាល់ នៅពេលគាត់ចង់ដាក់ពាក្យចូលរៀននៅតាមសាកលវិទ្យាល័យនានា និងចូលរួមសាទរចំពោះអត្ថន័យដ៏សំខាន់របស់សាលារៀន ចំពោះសហគមន៍ខ្លួន។

យើងខ្ញុំសូមថ្លែងអំណរគុណដល់លោក Stuart McLay តំណាង CIS លោក Muhtor Adashev នាយកសាលារៀនអន្តរជាតិផារ៉ាហ្គន និងលោក សេង រតនា តំណាងក្រុមគ្រូបង្រៀនយើង ដែលបានចំណាយពេលវេលាដ៏មានតម្លៃដើម្បីចូលរួមចែករំលែក និងពិភាក្សាអំពីការជ្រើសរើសសាលារៀន ដើម្បីអប់រំយុវជនជំនាន់ក្រោយយើង និងជួយឱ្យពួកគាត់ត្រៀមលក្ខណៈក្លាយខ្លួនជាពលរដ្ឋសកល ប្រកបដោយភាពចាស់ទុំ និងទំនួលខុសត្រូវ។

We are excited to share a video clip of the zoom session Paragon ISC personnel had with the Director of International Accreditation Services CIS (Council of International Schools), Mr Stuart McLay.

The video clip is highly informative for both parents and students who would like to know: what is special about a CIS accredited school, how being in a CIS accredited school impacts their child’s education journey, gain clarity about the advantages students from a CIS accredited school have when applying for universities and appreciate the salient message an accredited school delivers to its community.

We would like to thank Mr Stuart McLay and the Paragon ISC personnel i.e Principal of Paragon ISC Secondary Campus, Mr Muhtor Adashev and faculty member, Mr Rothana Seng for their time and invaluable input which is relevant when deciding on the choice of school to educate the future generation of this nation and in preparing them to strive as mature and responsible global citizens.

#paragonisc #cambodia🇰🇭 #phnompenh #cis #councilofinternationalschools #accredited #abettertomorrow #staysafe