Happy Grandparents Day

14-09-20 Thyra Piv 0 comment

រីករាយទិវាលោកយាយ លោកតា!

យើងខ្ញុំមានក្ដីរំភើប និងសូមបង្ហាញស្នាដៃសិល្បៈហត្ថកម្មរបស់ប្អូនៗមត្តេយ្យសិក្សាដែលបានបង្កើតឡើង ដើម្បីចូលរួមអបអរ និងសំដែងការដឹងគុណដល់លោកយាយ លោកតាជាទីស្រឡាញ់របស់ប្អូនៗ!

ទិវានេះត្រូវបានរៀបចំឡើងនៅថ្ងៃទី១៣ ខែកញ្ញា ដោយក្រុមគ្រួសារនានានៅជុំវិញពិភពលោកតែងចូលរួមចែករំលែកភាពរីករាយនៃសេចក្ដីស្រឡាញ់រវាងលោកយាយ លោកតា និងចៅៗ។

ទន្ទឹមនឹងការគោរពលោកយាយ លោកតាយើងជារៀងរាល់ថ្ងៃ យើងក៏អាចឆ្លៀតឱកាសនៃថ្ងៃពិសេសនេះ ដើម្បីចូលរួមសាទរចំពោះភាពរីករាយ និងពាក្យប្រៀនប្រដៅដែលពួកគាត់តែងអប់រំកូនចៅជានិច្ច។

តោះចូលរួមអបអរទិវានេះទាំងអស់គ្នា #grandparentsday!

Happy Grandparents Day!

We are excited to show you the handicrafts our kindergarten students lovingly made to celebrate and thank their beloved grandparents!

September 13th was a day that families from different parts of the world celebrated the bond between grandparents and grandchildren.

While we honour our grandparents every day, take an extra moment to appreciate all the joy and wisdom that grandparents bring to our lives.

It’s never too late to celebrate our #grandparentsday!

#paragonisc #cambodia🇰🇭 #phnompenh #internationalschools #cis #grandparentsday #abettertomorrow #staysafe