Congratulations to all the participants

21-10-20 Thyra Piv 0 comment

ការប្រកួតប្រជែងគណិតវិទ្យាអន្តរជាតិ ហៅកាត់ថា IMC 2020 គឺចេញលទ្ធផលហើយ។
សូមអបអរសាទរដល់បេក្ខជនប្រកួតទាំងអស់!🎉
នៅក្នុងឆ្នាំនេះដែរ បេក្ខជនប្រកួតចំនួនជាង ១៦០០ នាក់ មកពី ៧០ ប្រទេស បានចូលរួមការប្រកួតប្រជែងគណិតវិទ្យាអន្តរជាតិនេះ នៅលើបណ្ដាញអនឡាញ។ បេក្ខជនទាំងអស់សុទ្ធតែបានចូលរួមប្រកួតយ៉ាងល្អ បើទោះជាបច្ចុប្បន្នយើងកំពុងជួបប្រទះបញ្ហាជំងឺរាលដាលយ៉ាងណាក្ដី។ ដោយឡែក ប្អូនៗសិស្សានុសិស្សចំនួន ៤៣ រូប ពីបឋមសិក្សា និងវិទ្យាល័យសិក្សា នៃសាលារៀនអន្តរជាតិផារ៉ាហ្គន ក៏បានចូលរួមក្នុងការប្រកួតប្រជែងនេះផងដែរ។
ការខិតខំប្រឹងប្រែងរបស់ប្អូនៗនាំមកនូវលទ្ធផលដ៏ល្អអស្ចារ្យ ហើយយើងខ្ញុំពិតជាមានមោទនភាពណាស់ ដោយសារយើងមានប្អូនៗជាសិស្សឆ្នើមធ្វើជាតំណាងឱ្យសាលា។
សូមអបអរសាទរដល់ប្អូនៗសិស្សានុសិស្សយើងចំពោះការចូលរួមប្រកួតនេះ ពិសេសការខិតខំប្រឹងប្រែងកន្លងមក!

|

The results of the International Math Challenge (IMC 2020) are out.
Congratulations to all the participants!🎉
This year, Online International Math Challenge witnessed 1600+ brilliant participants from 70 countries. All the challengers did an outstanding job under this global pandemic driven hard times.
We had a total number of 43 participants from ParagonISC Primary and Secondary Campuses for the Online IMC.
The students’ hard work has paid off with incredible results, and we are proud to see them represent our school.
We appreciate your participation and thank you for your efforts!
#paragonisc #cambodia🇰🇭 #phnompenh #internationalschools #cis #abettertomorrow #mathchallenge #OnlineIMC #staysafe