ជូនចំពោះមហាគ្រួសារផារ៉ាហ្គន
ដោយសារទឹកភ្លៀង កាលពីប៉ុន្មានថ្ងៃមកនេះ តំបន់មួយចំនួននៅរាជធានីភ្នំពេញ និងបណ្ដាខេត្តមួយចំនួនទៀតនៅក្នុងប្រទេសកម្ពុជាបានជួបគ្រោះទឹកជំនន់។ គិតចាប់ពីដើមខែតុលាមក ប្រជាពលរដ្ឋជាង ២៤០០០០ នាក់ បានទទួលរងផលប៉ះពាល់។ ហេតុនេះហើយបានជាសិស្សានុសិស្ស មាតាបិតា បុគ្គលិក និងក្រុមហ៊ុនផារ៉ាហ្គន អេឌ្យូខេសិន បានរួមគ្នារៀបចំការរៃអង្គាស ដើម្បីជួយដល់សហគមន៍យើង។
សូមចូលរួមជាមួយយើងខ្ញុំដើម្បីជួយសម្រាលទុក្ខលំបាកដល់ពុកម៉ែបងប្អូន ដែលជួបការលំបាកនៅក្នុងគ្រានេះ។

សូមបរិច្ចាគតាមរយៈគណនីធនាគារ ABA។
សូមថ្លែងអំណរគុណចំពោះការរួមចំណែករបស់លោកអ្នក!
សូមជូនពរលោកអ្នកជួបប្រទះតែសេចក្ដីសុខ និងសុវត្ថិភាពជានិច្ចនិរន្តរ៍!
Dear Paragon Community,
The past few days, due to the heavy rainy season, floods have occurred in the provinces of Cambodia and parts of Phnom Penh. More than 240,000 people have been affected by the floods since it began in early October.
In such trying times, it is important for all of us to collaborate and extend our hands to the affected families. Together with the Paragon Education Company; students, parents, and staff are raising funds to help our community. Join us by donating.

Donate via ABA online bank account/transfer.
Thank you for your support!
Stay safe!