បន្ទាប់ពីការអាក់ខានអស់ពេលមួយរយៈមកនេះ យើងខ្ញុំបានទទួលស្វាគមន៍ប្អូនៗសិស្សានុសិស្សឱ្យចូលរៀនវិញ និងផ្ដល់នូវការបណ្ដុះបណ្ដាលណែនាំស្ដីពីវិធានការរក្សាការពារសុខភាពនិងសុវត្ថិភាព ស្របតាមការកំណត់របស់ក្រសួងអប់រំ យុវជន និងកីឡា រួមនឹងគោលការណ៍នានាដទៃទៀតរបស់សាលា ជូនដល់សិស្សានុសិស្ស អ្នកគ្រូលោកគ្រូ និងមាតាបិតាសិស្ស កាលពីថ្ងៃចន្ទ ទី២៤ ខែសីហា កន្លងមកនេះ។
សាលារៀនអន្តរជាតិផារ៉ាហ្គន ក៏មានកត្តិយស និងសូមប្រកាសឱ្យសាធារណជនបានជ្រាបថា សាលាយើងខ្ញុំបានបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២០-២០២១ នៅគ្រប់សាខា ជាផ្លូវការ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០នេះហើយ។ សាលារៀនអន្តរជាតិផារ៉ាហ្គន និងក្រុមការងារអប់រំនឹងមានរបត់នៃការអភិវឌ្ឍថ្មីៗ ព្រមទាំងចាត់វិធានការចំាបាច់នានា ដើម្បីធានាបាននូវសុវត្ថិភាព និងភាពជោគជ័យលើការសិក្សារបស់ប្អូនៗសិស្សានុសិស្សទាំងអស់។
ឧត្តមភាពសម្រាប់ថ្ងៃស្អែកបានចាប់ផ្ដើមពីថ្ងៃនេះទៅហើយ នៅគ្រប់សាខានៃសាលារៀនអន្តរជាតិផារ៉ាហ្គន។
On Monday, 24th August, our beloved students returned to school. What a fabulous day it was!
After the long mandatory break, we welcomed the students by foremost orientating them to the health and safety measures prescribed by MoEYS as well as to the new regulations at school for students, teachers and parents to adhere to during classes. Camaraderie soon ensued thereafter.
Today, 25th August, the 2020 – 2021 Academic Year officially started in all Paragon ISC campuses. In these unprecedented times, we are excited to work on adapting to new developments in ensuring the academic success and wellbeing of our students.
A better tomorrow has already started today at all Paragon ISC Campuses.
#paragonisc #cambodia???????? #phnompenh #internationalschools
#cis #backtoschool #backtoschool202
[vc_gallery type=”image_grid” images=”6839,6835,6843,6857,6837,6841,6845,6847,6849,6851,6853,6855″]