កាលពីថ្ងៃទី៦ និងទី១៣ ខែកក្ដដា ឆ្នាំ២០២០កន្លងទៅនេះ សាលារៀនអន្តរជាតិផារ៉ាហ្គន បានទទួលគណៈប្រតិភូចុះវាយតម្លៃសាលារៀន ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងដំណើរទស្សនកិច្ចវាយតម្លៃនេះដែរ យើងខ្ញុំបានចូលរួមពិភាក្សាអំពីយុទ្ធសាស្រ្ត និងវិធានការផ្សេងៗ ផ្អែកលើសេចក្ដីណែនាំសុវត្ថិភាព និងការអនុវត្តប្រសើរបំផុតពាក់ព័ន្ធនឹងការបើកដំណើរការសាលាសាជាថ្មី។ សាលាបានបង្ហាញអំពីជំហរត្រៀមលក្ខណៈរួចរាល់របស់ខ្លួន តាមរយៈការបង្ហាញថ្នាក់រៀន និងសម្ភារបរិក្ខារគំរូផ្សេងៗ ដើម្បីប្រើក្នុងការផ្ដល់ការអប់រំនៅសាលារៀន។ គណៈគ្រប់គ្រងសាលាបានធ្វើបទបង្ហាញជូន ឯកឧត្តមបណ្ឌិតសភាចារ្យ និងគណៈប្រតិភូ អំពីវិធានការ និងគោលការណ៍ផ្សេងៗដែលសាលានឹងយកមកអនុវត្តដើម្បីគ្រប់គ្រងការរក្សាគម្លាតពីគ្នា។
ទាក់ទងនឹងដំណើរការរៀបចំ និងគ្រប់គ្រងការបើកដំណើរការជាថ្មី សាលាក៏ទទួលបានអនុសាសន៍ដ៏ខ្ពង់ខ្ពស់ពីគណៈប្រតិភូផងដែរ។ ប្រធានក្រុមប្រឹក្សាភិបាល ក៏ដូចជាគណៈគ្រប់គ្រងសាលារៀនយើងខ្ញុំ សូមថ្លែងអំណរគុណជាអនេកចំពោះដំណើរទស្សនកិច្ចវាយតម្លៃរបស់ក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា។
On July 13, 2020 and July 6, 2020, Paragon International School (Cambodia) had a visit to Secondary and Primary Campuses by a delegation led by H.E. Dr. Hang Chuon Naron, Minister of Education, Youth and Sport of the Kingdom of Cambodia.
During the visit, possible strategies based on the best practice health and safety guidelines for reopening campuses were shared. The school demonstrated the readiness for campus-based instruction with model classrooms and facilities. The school administration team presented to H.E. Dr. Hang Chuon Naron, the Minister of Education, Youth and Sport the measures and policies in handling the physical distancing.
Some additional suggestions were given to the school administration in the process of preparing and managing for the school reopening. The Chairman and school administration delivered their gratitude for visit of the Ministry of Education, Youth and Sport of the Kingdom of Cambodia’s delegation.
#paragonisc #cambodia???????? #phnompenh #internationalschools #cis #accredited #abettertomorrow #staysafe
[vc_gallery type=”image_grid” images=”6740,6738,6756,6754,6752,6750,6748,6746,6744,6742″]