
ជូនចំពោះអ្នកគ្រូ-លោកគ្រូ និងបុគ្គលិកគ្រប់ផ្នែកទាំងអស់
បើទោះជាមានព័ត៌មានរំជើបរំជួលជាសកលក្ដី ក៏លោកអ្នកនៅតែមានវត្តមានជារៀងរាល់ព្រឹក ដើម្បីបង្រៀនដល់សិស្សជានិច្ច ដោយសារប្រទេសជាតិយើងគឺកសាងឡើង អាស្រ័យទៅលើការអប់រំយុវជនជំនាន់ក្រោយ។
បើទោះជាសាលាត្រូវបិទ និងមានការប្លូរលើការអនុវត្តការសិក្សាពីចម្ងាយភ្លាមៗក្ដី ក៏លោកអ្នកបានសម្របខ្លួនទៅនឹងស្ថានការណ៍ និងខិតខំចំណាយពេលវេលាជាច្រើន ដើម្បីជួយឱ្យសិស្សានុសិស្សយើងចូលរួមនៅក្នុងការសិក្សានេះ។ បើទោះជាយើងមានមធ្យោបាយដើម្បីផ្ដល់ការអប់រំបែបណាក្ដី ក៏លោកអ្នកនៅតែបន្តជឿជាក់មកលើការអប់រំ និងដុសខាត់ចរិតលក្ខណៈរបស់សិស្សយើងជានិច្ច។
បើទោះជាលោកអ្នកអាចមិនប្រាកដប្រាជាជាមួយនឹងស្ថានការណ៍ដែលកំពុងកើតឡើងបច្ចុប្បន្នក្ដី ក៏ស្នាមញញឹមរបស់លោកអ្នកសបញ្ជាក់ឱ្យឃើញថា យើងអាចគ្រប់គ្រងស្ថានការណ៍បាន និងរួបរួមគ្នាជានិច្ច។
ដូច្នេះហើយ យើងខ្ញុំសូមថ្លែងអំណរគុណដល់លោកអ្នកជាអនេក ចំពោះវត្តមានជារៀងរាល់ថ្ងៃ ការចេះសម្របខ្លួនទៅនឹងរបត់ផ្លាស់ប្ដូរបានយ៉ាងឆាប់រហ័ស ការធ្វើជាបុគ្គលប្រកបដោយនវានុវត្តន៍ យកចិត្តទុកដាក់ គាំទ្រ បំផុសគំនិត លើកទឹកចិត្ត និងបន្តខិតខំលើសពីដែនកំណត់ ដើម្បីធ្វើជាភ្លើងបំភ្លឺដល់ការអប់រំរបស់សិស្សានុសិស្សយើង ទោះបើស្ថិតក្នុងគ្រាដ៏លំបាកនេះក្ដី។
Even through the constant bombardment of news of a global crumbling, you show up each morning to teach, because you know, nations are built through educating the young ones.
Even with the sudden school closure and shift to Distance Teaching, you adapted to the new ways and put in hours of hard work to engage the students in their learning. Regardless of the mode of education, you continue to believe in educating and building characters.
Even when internally you may feel insecure of what is happening around you, your smiles convey, ‘It will be ok, we will make it through together’.
For showing up each day, for being adaptable and agile to change, for being innovative, for caring, for supporting, for inspiring, for motivating, for going that extra mile, for being that Light in these dark times – THANK YOU!
#paragonisc #cambodia???????? #phnompenh #internationalschools #councilofinternationalschools #accredited #onlinelearning #staff #teachers #thankyou