
គោរពជូនមាតាបិតាសិស្ស
សាលារៀនអន្តរជាតិផារ៉ាហ្គន រួមជាមួយបុគ្គលិកគ្រប់ផ្នែក គ្រូបង្រៀន និងមាតាបិតាសិស្សសុទ្ធតែជួប ប្រទះប្រញ្ហាប្រឈម និងភាពមិនច្បាស់ការមួយចំនួននៅក្នុងគ្រានេះដោយមិនអាចចៀសផុតឡើយ។ យ៉ាងណាមិញ យើងចាំបាច់ត្រូវតែក្រោកឈរឡើង និងបន្តទៅមុខ ដើម្បីធានាបានថា សិស្សានុសិស្សបន្តការ អភិវឌ្ឍ នៅគ្រប់កម្រិតថ្នាក់រៀន ហើយការសិក្សាលើគ្រប់មុខវិជ្ជានឹងនៅតែអាចបន្តទៅបាន។
ពាក់ព័ន្ធនឹងការរីករាលដាលនៃវីរុសកូវីដ១៩ ទូទាំងសាកល បានធ្វើឱ្យការសិក្សាពីចម្ងាយ គឺជាជម្រើស មួយដែលត្រូវបានគេយកមកអនុវត្ត ដើម្បីធានាដល់ការបន្តផ្ដល់ការអប់រំ។ ការសិក្សាពីចម្ងាយ ឬការសិក្សា លើបណ្ដាញអនឡាញ គឺជាពាក្យបច្ចេកទេសដែលគេប្រើប្រាស់ ក្នុងគោលបំណងក្នុងការរអប់រំតែមួយ។ មធ្យោបាយបង្រៀននេះ គឺគាប់ជួនត្រូវបានប្រើប្រាស់សម្រាប់ការបង្រៀនជាប្រចាំរបស់លោកគ្រូ អ្នកគ្រូ មួយចំនួន នៅសាលារៀនអន្តរជាតិផារ៉ាហ្គនរួចមកហើយ។ គិតមកដល់ត្រឹមពេលនេះ សិស្សានុសិស្ស និងគ្រូ បង្រៀន របស់យើងសុទ្ធតែបានឆ្លងកាត់ការបណ្ដុះបណ្ដាលយ៉ាងហ្មត់ចត់ ដើម្បីអាចដឹកនាំការរៀន និងបង្រៀន ពីចម្ងាយនេះឱ្យប្រព្រឹត្តទៅបាន។
គ្រូបង្រៀនយើងទាំងអស់បានត្រៀមខ្លួនជាស្រេច ដើម្បីដោះស្រាយបញ្ហាប្រឈមលើរបត់នៃការអប់រំ ដែលត្រូវបានផ្លាស់ប្ដូរជាសកលនេះ។ សាលារៀនអន្តរជាតិផារ៉ាហ្គន ប្ដេជ្ញាដោះស្រាយបញ្ហាប្រឈមទាំងនេះ។ យើងខ្ញុំជឿជាក់ថា លោកអ្នកដែលជាមាតាបិតាសិស្ស នឹងសហការជាមួយសាលា ដើម្បីដោះស្រាយបញ្ហា ទាំងនេះជាមួយគ្នា។
យើងខ្ញុំពិតជាចាំបាច់ត្រូវការមតិយោបល់របស់លោកអ្នកជុំវិញបញ្ហាទាំងនេះ ដើម្បីធានាបានថា យើងខ្ញុំ កំពុងផ្ដល់នូវឧត្តមភាពអប់រំជូនបុត្រធីតាលោកអ្នក។ យើងខ្ញុំអាចយល់ថា ការងាររបស់យើងខ្ញុំកំពុងប្រព្រឹត្តទៅ យ៉ាងល្អ ប៉ុន្តែការមិនយកចិត្តទុកដាក់ចំពោះតុល្យភាពនៃមតិយោបល់ និងមតិស្ថាបនា យើងខ្ញុំអាចបង្កឱ្យ មានផលប៉ះពាល់ដល់ការសិក្សាទៅវិញ ផ្ទុយទៅនឹងចក្ខុវិស័យ និងបេសកកម្មដែលសាលារៀនត្រូវអនុវត្ត។ សម្រាប់ការផ្ដល់មតិយោបល់ សូមចូលទៅកាន់ bit.ly/paragon_feedback ។
ភាពជោគជ័យលើការសិក្សាពីចម្ងាយគឺអាស្រ័យទៅលើការរៀបចំផែនការបង្រៀន និងវាស់ស្ទង់ សមត្ថភាពសិស្សយ៉ាងយកចិត្តទុកដាក់ ការចូលរួមរបស់សិស្ស និងការគាំទ្រដ៏រឹងមាំរបស់មាតាបិតា ចំពោះ ជម្រើសថ្មីនៃការបង្រៀននេះ។
យើងខ្ញុំសូមថ្លែងអំណរគុណចំពោះការចំណាយពេលជួយផ្ដល់មតិដល់សាលា។
សូមមានសុខភាពល្អ និងសុខសុវត្ថិភាពជានិច្ចនិរន្តរ៍។
គណៈគ្រប់គ្រងសាសរៀនអន្តរជាតិផារ៉ាហ្គន
|
Dear parents,
We hope you are well.
The school, with its faculty and support staff and you, dear parents, are all inevitably embroiled in a time of great challenge and uncertainty. Yet still, we need to rise above these difficult times and keep going to ensure the children continue to progress across the grades and that their education continues across disciplines.
Globally, in the light COVID19 pandemic, Distance Learning has been adopted as an alternative medium to ensure continued education. It may be labeled differently such as E-Learning or Remote Learning but essentially means the same. Incidentally, this medium of teaching was already part of daily instruction for some of my colleagues at Paragon ISC. At this point, everyone has gone through very intensive professional development to conduct distance teaching and learning.
Our faculty is prepared to face the challenge of this sudden global shift in education. Paragon ISC is dedicated to overcoming this challenge. We believe, dear parents, that you too, stand with us to face the challenges ahead of us.
We need your feedback to ensure we are delivering excellent education. We may assume we are doing a great job on our side; however, by ignoring balanced and constructive feedback, we may be doing a disservice to our students and to what the school aims to deliver through its vision and mission. The link is here: bit.ly/paragon_feedback
The success of Distance Learning depends on careful instructional planning with assessments by our faculty, student engagement and strong parental support for this alternative mode of instruction.
Thank you for taking the time to complete the questionnaire. Stay safe and healthy.
Paragon ISC Administration
#paragonisc #cambodia???????? #phnompenh #internationalschools #cis #accredited #onlinelearning #distancelearning #distanceducation #staysafe