
អំឡុងពេលនៃថ្នាក់សិក្សារដូវក្តៅ២០១៧ ទាំងគ្រូទាំងសិស្សបានបង្ហាញសកម្មភាពក្នុងថ្នាក់ភាសាអង់គ្លេស។
សិស្សមានឱកាសស្រាវជ្រាវអំពីផ្នែកផ្សេងៗនៃពិភពលោក ប្រទេស និងវប្បធម៌ ព្រមទាំងមានគម្រោងទៅលេងប្រទេស ទៅតាមជម្រើសរបស់ពួកគេ ដោយប្រើប្រាស់ធនធានដែលជួយពួកគេក្នុងការកសាងដំណើររបស់ពួកគេ គិតចាប់ពីសំបុត្រយន្តហោះ ដល់តម្លៃអាហារ!
អំឡុងពេលឆ្លើយប្រាស្នា សិស្សបានធ្វើការជាក្រុមនិងដោះស្រាយប្រាស្នានិងលំហាត់ខួរក្បាល ធ្វើការបង្កើតគំនិតជាមួយមិត្តរួមក្រុម រួមទាំងក្លាយជាអ្នកដែលអាចឆ្លើយបានរហ័យជាងគេ។
សកម្មភាពដ៏ស្វាហាប់និងសប្បាយរីករាយជាងគេគឺល្បែងរកកំណប់។ សិស្សមិនត្រឹមតែត្រូវស្វែងរកគន្លឹះដោះស្រាយប៉ុណ្ណោះទេ តែត្រូវស្វែងរកវិធីទាក់ទិននឹង “បន្ទប់គេចខ្លួន” តាមរយៈការកំណត់តួរអក្សរនិងដាក់អក្សរបញ្ចូលគ្នាដើម្បីទាញរកពាក្យសម្ងាត់។
ទោះជាយ៉ាងណាក្តី ការស្វែងរកពាក្យគន្លឹះគ្រាន់តែសមរភូមិពាក់កណ្ដាលប៉ុណ្ណោះ ប្រាស្នាដែលពិបាកជាងគេគឺ “រមីអូ និងជូលី (Romeo and Juliet)” ក្នុងបណ្ណាល័យ។ កូនសោរត្រូវបានលាក់ទុកក្នុងលេខកូដសេសា (Caesar’s code) ហើយសិស្សត្រូវស្រាវជ្រាវអំពីកូដទាំងនោះ ត្រូវយល់ពីវា និងស្វែងរកសោរដើម្បីចាក់។
នៅចុងបញ្ចប់ សិស្សអនុវត្តជំនាញបទបង្ហាញ និងមានឱកាសចែករំលែកអំពីដំណើរកម្សាន្ត ដែលពួកគេរៀបចំសម្រាប់សប្ដាហ៍ដំបូង។ ២សប្ដាហ៍ដំបូងពោរពេញដោយសមកម្មភាពគួរឱ្យចាប់អារម្មណ៍ រំភើប និងស្មុគស្មាញ ដែលជួយសិស្សឱ្យស្គាល់គ្នាកាន់តែច្បាស់ អនុវត្តជំនាញលើការនិយាយ សរសេរ និងអាន។